“ស្ទើគ្រប់មនុស្សស្រលាញ់ណាស់របស់ថ្មី ពេលបានប្រើហើយមួយរយៈខ្លី ចិត្តចង់ផ្លាស់ថ្មីព្រោះចិត្តថេរ”
ចំណង់គ្មានព្រំដែនឡើយ តែអ្វីដែលប្រសើរបំផុតនោះ
គឺការគ្រប់គ្រងចំនង់របស់អ្នកឲ្យបានជាប្រយោជន៍ដល់ខ្លួនអែង
ដោយមិនប៉ះពាល់ដល់ក្រុមគ្រួសារ និងអ្នកដទៃ។
និពន្ឋដោយ: មី សុវណ្ណ



ចិត្តចង់ផ្លាស់ថ្មីព្រោះចិត្ត “ថេរ” រឹ “មិនថេរ”?
ថ្មីគឺនៅតែថ្មី
មិនមែនចិត្តថេរទេ នេះគ្រាន់តែជាការនិយម របស់ដែលបានប្រើហើយទោះក្នុងរយៈយូរអង្វែងរឺ ពេលខ្លី យ៉ាងណាក៏ដោយ ក៏គេសំគាល់ថាមិនមែនជារបស់ថ្មីដែរ
អូ! អញ្ចឹងទេ…
ជារឿងប្រពៃណាស់ដែលអ្នកបានសាកសងសំដី បញ្ចេញអត្ថន័យគួររាប់អាន រឿងនេះ ជារឿងសំរាប់ពិចារណាខុសត្រូវយ៉ាងណាសូមប្រណីព្រោះយើងខ្ញុំបាទ
អ្នកនិពន្ឋថ្មីខុសត្រូវម្តេចក្តីសូមមេតា។
ជាការពិតណាស់ចិត្តមនុស្សរាល់រូបមានការ
ប្រែប្រួលគ្រប់វិនាទី តែការនិយមចូលចិត្ត និងស្រលាញ់របស់ថ្មី ពិតជាមិនសូវមានការផ្លាស់ប្តូរទេ ជាពិសេសការចួលចិត្ត ឬ ស្រលាញ់របស់ថ្មីៗ ភាសាខ្មែរយើងស្រលាញ់ ចូលចិត្ត និងនិយមជាកំរិតនៃពាក្យដែលគេប្រើក្នុងការនិយាយ ឬសរសេរ។ កានិយមវាអាចក្លាយមកពីការចូលចិត្តកាលណាមានការចូលចិត្តច្រើនទៅៗវាក៏ក្លាយទៅជាការពេញនិយម។ ចូលចិត្តឬចូលចិត្តខ្លាំងវាក្លាយទៅជាស្រលាញ់។ បើមិនយល់ស្រប សូមមេតាតបឆ្លើយ!
ការនិយម ? អនុលោមតាម…បើនិយាយតាមទំលាប់គេថា ជ្រើមតាមគ្នា

ដូចនេះប្រភពដើមរបស់វា មិនមែនការចូលចិត្តទេ ឧទាហរណ៍ សម័យនេះគេនិយម … អីចឹងមិនមែនជាការចូលចិត្តរបស់បុគ្គលផ្ធាល់នោះទេ។
ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ (មិនមែនមានន័យថា ខ្ញុំស្រលាញ់គាត់នោះទេ)
ចូលចិត្តគ្រាន់ជាអារម្មណ៍
ស្រលាញ់?
ការដែលជ្រើមតាមគ្នាក៏អាចថាបាន តែយើងអាចនិយាយថាបើគេមិនពេញចិត្តឬចូលចិត្តឬស្រលាញ់តើជ្រើមតាមគេយ៉ាងម៉េចទៅ?
ជាការពិតណាស់ចូលចិត្តបឬស្រលាញ់យើងមិនដឹងយ៉ាងប្រាកដនោះ ទេគឺវាអាស្រ័យលើអ្នកនិយាយ
ថាតើគេចង់មានន័យយ៉ាងម៉េច។
បើមិនយល់ស្របសូមតបឆ្លើយ!
អគុណណាស់
ខ្ញុំសូមលើកយកឧទាហរណ៍មួយ ៖ ក្នុងកម្មវិធីរាត្រីស្រមោលសមួយដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បណ្តាជន…គ្មានការចាប់បង្ខំពីនរណាម្នាក់ទេ ហើយខ្លួនយើងក៏មិនចូលចិត្តវាដែរ តែយើងត្រូវតែធ្វើវា! ខ្ញុំត្រូវជ្រើសរើសសំលៀកបំពាក់បែបនេះ…គឺទៅតាមសម័យនិយម រឺ ការនិយមនេះឯង
ជាឧទាហរណ៍ល្អមែនទេនណា៎ ប៉ុន្តែយើងអាចពិនិត្យមើលទំាងអស់អស់គ្នាអំពីការស្លៀកពាក់សំលៀកបំពាក់បែបហ្នឹងថាតើគេទើបតែស្លៀកអញ្ចឹងឬក៏ជាសំលៀកបំពាក់ដែលគេស្លៀកពាក់យូរហើយ។បើគេស្លៀកពាក់យូរហើយវាក្លាយជាវត្ថុបុរាណហើយបើអ្នកចូលចិត្តឬមិនចូលចិត្តក៏ត្រូវតែពាក់វាដែរ។តែបើថាទើបតែហ្នឹងកើតមានថ្មីដែរនោះមានន័យថាវាជារបស់ថ្មីដែរទើបចូលចិត្តស្លៀកពាក់បែបហ្នឹង។វាអាចនឹងមានការប្រែប្រួលបើអ្នកយល់ថាពិធីនោះវាមានអត្តន័យបែបណាមួយទៀតនោះឬក៏អាចនិយាយបានថាការចូលចិត្តបែបថ្មីៗទៀតនោះ។ តាមរយះបែបប្រពៃណីទំនាមទំលាប់ការស្លៀកពាក់របស់ជាតិសាសនិមួយៗអ្នកខ្លះគេមិនចង់ពាក់ទេតែដោយដាប្រពៃពីបង្ខំតែប៉ុណ្ណោះ។ជាក់ស្តែងក្នុងពិធីស្រមោបើគេមិនចូលចិត្តសំលៀកបំពាក់បែបហ្នឹងគេមិនយកវាមកស្លៀកទេតែបើមានអ្នកខ្លះគេមិនចូលចិត្តហើយស្លៀកវានោះវាជារឿងមួយទៀតគឺដោយសារតែកាលះទេសះបង្ខំគេ។ខ្ញុំគិតថាយើងមិនទាន់ចែកពាក្យគ្នាដាច់ទេ។បងថាគេមិនចូលចិត្តទេតែគេនិយមទៅវិញ បងសាកគិតមើលខ្ញុំគិតថាបើយើងមិនពេញចិត្តអាវហ្នឹងឬទូរស័ព្ទហ្នឹងតើមួលហេតុអ្វី វាមានចំណុចច្រើនណាស់ដែលគេមិនចូលចិត្តវា ដូចជា សេរីចាស់ វាមិនសមហ្នឹងគេ គេមិនចូលចិត្តរបស់បែបហ្នឹង…….ហួសសម័យ។ មួយវិញទៀតឧទាហរណ៍ជាក់ស្តែង បើបងមិនចូលចិត្ត NOKIA ចិនទោះបីគេមានការពេញនិយមយ៉ាងណាក៏ដោយក៏បងមិនប្រើឬទិញវាដែរ។ បើគេមិនចូលចិត្ត NOKIA ចិន វាក៏មិនក្លាយជារបស់ពេញនិយមដែរ។ ជារួមគេនៅតែចូលចិត្តរបស់ថ្មីដដែល។ បើបងមិនយល់ស្របសូមតបឆ្លើយ!
អគុណណាស់!