“ចរិតបែបណា វាសនាបែបនោះ”
ជាទូទៅចរិត និងនិស្ស័យមនុស្សពិបាកកែណាស់
ដោយសារតែនេះជាចំណេះដឹងពីធម្មជាតិ
របស់គេទៅហើយ។យើងអាចសង្គេតមើល
អត្តចរិតឬឮកពារបស់មនុស្សបានតាមរយះ
កាយវិការ ការនិយាយស្តី ចិត្តគំនិត ទំលាប់
និងសកម្មភាពជាច្រើនទៀត ទើបអាចដឹងថាអ្នកហ្នឹង
មានអត្តចរិតបែបណា។
ពេលខ្លះសាច់ញាតិ្តឬ មិត្តភ័ក្ក
ឬ សង្សាដែលបានយល់ចិត្តគ្នាអស់
ជាច្រើនឆ្នាំហើយនោះក៏នៅតែមិនទាន់ស្គាល់
ពីអត្តចរិតពិតប្រាកដរបស់គ្នាបានឡើយនេះក៏ដោយសារ
តែចំណេះដឹងរបស់ពួកគេមានកំណត់ក្នុងការ
វិភាគពិចារណា។
មួយវិញទៀត អ្នកអាចសង្គេតឃើញថា
ចរិត ឬអត្តចរិតនេះ វាបានជះឥទ្ឋិពលដល់មនុស្សគ្រប់គ្នា
ដូចជា បើអ្នកមានអត្តចរិតជាអ្នកសិក្សា នោះអ្នកនឹងក្លាយជា
សាស្រ្តចារ្យ ឬធ្វើការអ្វីមួយជាមិនខាន។
តែបើអ្នកមានអត្តចរិតជាអ្នកសិល្បះ
នោះអ្នកនឹងក្លាយជាអ្នកសិល្បះព្រោះក្តីសុបិន
សកម្មភាពនិងអក្បកិរយារបស់អ្នក
បានដឹកនាំអ្នកឲ្យចូលចិត្តធ្វើអញ្ចឹង។
អ្នកអាចយល់ថាវាមិនប្រាកដជាអញ្ចឹង១០០%
ទេព្រោះពេលខ្លះអ្នកខ្លះមានអត្តចរិតជាអ្នក
មិនចូលចិត្តរៀនសូត្រទេតែបែជាក្លាយជាសាស្រ្តាចារ្យ
ឬជាអ្នកធ្វើការធំដំនឹងគេដែរ។ជាការពិតណាស់ភាពជោគជ័យ
របស់មនុស្សមិនឋិតនៅលើអត្តចរិតមួយមុខទេតែ
វាអាស្រ័យលើការតាំងចិត្ត ការផ្តាជ្ញាចិត្ត
ការសម្រេចចិត្ត ការទំនាក់ទំនង ការលើកទឹកចិត្ត
ការចេះយល់ ឬក្តាប់ពីស្ថានការ
ការចេះអនុវត្តនៅសកម្មភាពជាវិជ្ជមានរាល់ថ្ងៃ
ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់ខ្លួនតែប៉ុណ្ណោះ។
បើបងប្អូនកើតក្តីមិនសុខចិត្តលើគំនិតនេះ
សូមមេតាឲ្យជាយោបល់!
និពន្ឋដោយ: មី សុវណ្ណ



ខ្ញុំគិតថា អ្វីដែលអ្នកកំពុងនិយាយហ្នឹង មិនមែនជាសញ្ញាណ នៃពាក្យថា ” ចរិត” នោះទេ! ( សរសេរ ” ចរិត ” មិនមែន ” ចរឹត “)។
ខ្មែរយើងច្រើននិយាយភ្ជាប់ពាក្យនេះជាមួយពាក្យ ឫកពារ, មាយាទ.. ៖ ចរិត ឫកពារ, ចរិត មាយាទ … ចរិត អាចកែប្រែបាន លត់ដំបាន ឧទាហរណ៍៖ គាត់ធ្លាប់ជាយុវជនពាលា តែ ក្រោយពីគាត់បានទទួលការអប់រំ…គាត់បានផ្លាស់ប្តូរ ចរិត លក្ខណៈ …. ហើយអ្វីដែលអ្នកកំពុងព្យាយាមនិយាយហ្នឹងខ្មែរយើងហៅថា ៖ សភាវគតិ ទេតើ!
ជាការពិតណាស់តាមការពិនិត្យយ៉ាងច្បាស់ ឃើញថាពាក្យហ្នឹងវាពិតជាខុសមែន។
ខ្ញុំនឹងកែទៅជា “ចរិត”។ អគុណច្រើនមែនទេន!