ចរិតមនុស្សលោក

“ចរិតបែបណា​ វាសនាបែបនោះ”

ជាទូទៅចរិត និងនិស្ស័យមនុស្សពិបាកកែណាស់
ដោយសារតែនេះជាចំណេះដឹងពីធម្មជាតិ
របស់គេទៅហើយ។យើងអាចសង្គេតមើល
អត្តចរិតឬឮកពារបស់មនុស្សបានតាមរយះ
កាយវិការ ការនិយាយស្តី​ ចិត្តគំនិត ទំលាប់
និងសកម្មភាពជាច្រើនទៀត ទើបអាចដឹងថាអ្នកហ្នឹង
មានអត្តចរិតបែបណា។

ពេលខ្លះសាច់ញាតិ្ត​ឬ មិត្តភ័ក្ក
ឬ សង្សាដែលបានយល់ចិត្តគ្នាអស់
ជាច្រើនឆ្នាំហើយនោះក៏នៅតែមិនទាន់ស្គាល់
ពីអត្តចរិតពិតប្រាកដរបស់គ្នាបានឡើយនេះក៏ដោយសារ
តែចំណេះដឹងរបស់ពួកគេមានកំណត់ក្នុងការ
វិភាគពិចារណា។

មួយវិញទៀត អ្នកអាចសង្គេតឃើញថា
ចរិត ឬអត្តចរិតនេះ វាបានជះឥទ្ឋិពលដល់មនុស្សគ្រប់គ្នា
ដូចជា​ បើអ្នកមានអត្តចរិតជាអ្នកសិក្សា នោះអ្នកនឹងក្លាយជា
សាស្រ្តចារ្យ ឬធ្វើការអ្វីមួយជាមិនខាន។
តែបើអ្នកមានអត្តចរិតជាអ្នកសិល្បះ
នោះអ្នកនឹងក្លាយជាអ្នកសិល្បះព្រោះក្តីសុបិន
សកម្មភាពនិងអក្បកិរយារបស់អ្នក
បានដឹកនាំអ្នកឲ្យចូលចិត្តធ្វើអញ្ចឹង។
អ្នកអាចយល់ថាវាមិនប្រាកដជាអញ្ចឹង១០០%
ទេព្រោះពេលខ្លះអ្នកខ្លះមានអត្តចរិតជាអ្នក
មិនចូលចិត្តរៀនសូត្រទេតែបែជាក្លាយជាសាស្រ្តាចារ្យ
ឬជាអ្នកធ្វើការធំដំនឹងគេដែរ។ជាការពិតណាស់ភាពជោគជ័យ
របស់មនុស្សមិនឋិតនៅលើអត្តចរិតមួយមុខទេ​តែ
វាអាស្រ័យលើការតាំងចិត្ត ការផ្តាជ្ញាចិត្ត
ការសម្រេចចិត្ត ការទំនាក់ទំនង ការលើកទឹកចិត្ត
ការចេះយល់ ឬក្តាប់ពីស្ថានការ
ការចេះអនុវត្តនៅសកម្មភាពជាវិជ្ជមានរាល់ថ្ងៃ
ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់ខ្លួនតែប៉ុណ្ណោះ។

បើបងប្អូនកើតក្តីមិនសុខចិត្តលើគំនិតនេះ
សូមមេតាឲ្យជាយោបល់!

និពន្ឋដោយ:​ មី សុវណ្ណ

 

ស្លឹកឈើឃ្លាតឆ្ងាយពីគុលហើយចាប់ពី​ឆ្នាំ២០១១ទៅ

“ស្លឹកឈើជ្រុះមិនឆ្ងាយពីគុល បើខ្យល់បក់ត្រូវ វាទៅឆ្ងាយហើយ”

ពាក្យចាស់បុរាណ្យបានពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគុល”
ទេ​ មានន័យថាតាំងយីតាំយ៉ាម្តាយយ៉ាងណាកូនយ៉ាងហ្នឹងតែពាក្យ
ចាស់បុរណ្យនេះថាត្រឹមត្រូវមិនគ្រប់លក្ខណះនោះទេពេលខ្លះ
ឧទាហរណ៌ជាក់ស្តែងមានក្រុមគ្រួសារមួយឳពុកជាអ្នកប្រមឹកពេញ
បរិបូមួយជីវិតរបស់គាត់តែកូនរបស់គាត់បែជាមិនចេះផឹកហើយថែមទាំងក្លាយ
ជាសិស្សឆ្នើមទៅវិញ។ការអនុវិត្តទៅលើទ្រឹស្តីល្អៗវាជាការប្រសើរណាស់
តែអី្វដែលសំខាន់អ្នកត្រូវចេះអនុវត្តវាឲ្យត្រូវទៅតាមកាលះទេសះទើប
ជាការនាំមកនូវប្រយោជន៍យ៉ាងពិតប្រាកដ។

បើបងប្អូនមានចម្ងល់ ឬកើតទុក្ខមិន
សុខចិត្តនៅគំនិតនេះសូមឲ្យយោបល់។

និពន្ឋដោយ: មី សុវណ្ណ

ចិត្តថេរ

“ស្ទើគ្រប់មនុស្សស្រលាញ់ណាស់របស់ថ្មី ពេលបានប្រើហើយមួយរយៈខ្លី ចិត្តចង់ផ្លាស់ថ្មីព្រោះចិត្តថេរ”

ចំណង់គ្មានព្រំដែនឡើយ​​ តែអ្វីដែលប្រសើរបំផុតនោះ
គឺការគ្រប់គ្រងចំនង់របស់អ្នកឲ្យបានជាប្រយោជន៍ដល់ខ្លួនអែង

ដោយមិនប៉ះពាល់ដល់ក្រុមគ្រួសារ​ និងអ្នកដទៃ។

និពន្ឋដោយ: មី សុវណ្ណ

 

កំហឹងរបស់មនុស្សលោក

“ខឹងខុសខឹងខាត ខឹងនាំអាតឲ្យបែកបាក់”

ដូច្នេះតើគេខឹងធ្វើអ្វីហ្ន៎?

និពន្ឋដោយ: មី សុវណ្ណ

ការសម្រេចចិត្ត

“ការសម្រេចចិត្តរបស់អ្នក គឺជាជីវិតរបស់អ្នក”

និពន្ឋដោយ: មី សុវណ្ណ

ពិបាកផ្គាបចិត្តមនុស្ស

“បើលាតត្រដាងការពិតគេខឹង បើធ្វើមិនដឹងគេថាអាមោគ”
តើយើងគួដើ​រផ្លូវណា?

សំគាល់: អាមោគ= មនុស្សល្ងង់

និពន្ឋដោយ: មី សុវណ្ណ

អាចារ្យតែថេះ

“ទ្រឹស្តីហ៊ាកែង អនុវត្តជាក់ស្តែងគ្មាន”

និពន្ឋដោយ: មី សុវណ្ណ

កុំប្រញាប់ទាញសេចក្តីសន្និដ្ឋានក្រែងមិនបានដូចការគិត

ចក្ខុឃើញចាប មាត់ស្រែកកាបៗ ថាជាដំរី  ភ្នែកខំប្រកែកមិនឈ្នះសំដី មាត់ខ្លីអត្ថន័យជ្រៅ…………

(មានតចេញផ្សាយពេលឆាប់ៗ)

​និពន្ឋដោយ: មី សុវណ្ណ

ហេតុបង្កើតបានផល​ ចេះមិនដល់ឆ្ងល់មិនកើត

គុគនិងសោរចោរបង្កើត ឳសុទ្ឋយ៉ាងឆើតកើតពីរោគ ដំនេកកើតពីការងុយងោគ មនុស្សក្នុងលោកកើតពីកម្ម!

និពន្ឋដោយ: មី សុវណ្ណ

គំនិតវជ្ជមានបង្កើនក្តីសង្ឃឹម

អ្នកភ្យាយាមប្រកបដោយសកម្មភាពវិជ្ជមានរាល់ថ្ងៃ​អ្នករមែញទទួលបានផលដ៏គាប់ប្រសើទៅថ្ងៃមុខ។

និពន្ឋដោយ: មី សុវណ្ណ